ក្រុម​ SNSD នឹង​ចេញ​ចម្រៀង​ថ្មី​ឲ្យ​ផលិតផល​ Intel

1 year ago

ក្រុម​តារា​ចម្រៀង​កូរ៉េ​ Girls' Generation ឬ​ហៅ​ថា​ SNSD គឺ​ជា​តារា​ស្រី​ស្អាត​ទាំង​ ៩​នាក់ គ្រោង​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​ មាន​ចំណង​ជើង​ថា​ "Visual Dream” នៅ​ថ្ងៃ​ទី​១៦ ខាង​មុខ​នេះ​ ហើយ​បទ​ចម្រៀង​នេះ​ គឺ​ជា​ផ្នែក​មួយ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​​​ "Intel”។

បទ​ចម្រៀង​នេះ​ នឹង​ដាក់​នៅ​បណ្តា​​វិបសាយ​តន្ត្រី​មួយ​ចំនួន​ ហើយ​វីដេអូ​ចម្រៀង​នេះ​​ នឹង​មាន​វត្តមាន​នៅ​លើ​វិបសាយ​ល្បី​ Youtube​​ និង​នៅ​លើ​វិបសាយ​របស់ SNSD និង​ វិបសាយ Intel ផង​ដែរ នៅ​ថ្ងៃ​ទី​១៧ ខាង​មុខ ។

ក្រុម​តារា​ចម្រៀង​ស្រី​ទាំង​ ៩​នាក់​ នឹង​ចម្រៀង​បទ​ចម្រៀង "Visual Dream" នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​ផលិតផល​ Intel នៅ​ថ្ងៃ​ទី​១៨ មករា នៅ​ទីក្រុង​សេអ៊ូល ដែល​ជា​លើក​ដំបូង​របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ៕