បន្ទាប់ពីអវត្តមានពីសិល្បៈសម្តែងអស់រយៈពេល ១ឆ្នាំកន្លងមក នាង Han Hye-jin បានវិលត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្តល្ខោនទូរទស្សន៍ថ្មី រឿង "The Thorn Bush Bird” ដែលគ្រោងដាក់បញ្ចាំងនៅថ្ងៃទី ២៣ ខែកុម្ភៈ ខាងមុខនេះ។
នៅក្នុងខ្សែភាពយន្តនេះ នាង Han Hye-jin បានសម្តែងជាតួអង្គនាង Suh Jeong-eun ដែលបានធំដឹងក្តីឡើងនៅក្នុងមណ្ឌលកុមារកំព្រា ដែលនាងមិនបានស្គាល់នរណាជាឪពុកម្តាយរបស់នាងឡើយ ហើយនាងរំពឹងថា នាងនឹងស្វែងរកឃើញម្ដាយបង្កើតរបស់នាង នៅពេលនាងក្លាយជាតារាភាពយន្ត។
ក្រុមហ៊ុនផលិតកម្ម GNG បានបង្ហាញថា នាង Han Hye-jin នឹងអាចសម្តែងជាតួអង្គនេះ ពីព្រោះនាងមានសុខភាពល្អ និងសម្រស់ស្រស់ឆើតឆាយ។ ម្យ៉ាងទៀត នាងមានពេទ្យកុសល និងបទពិសោធន៍ សម្តែងយូរឆ្នាំមកហើយ។
