Lindsay Lohan មាន​សេរីភាព​តែ​ ១៥​ម៉ោង​ក្នុង​ពិធី​ Thanksgiving

1 year ago

នាង Lindsay Lohan ត្រូវ​គេ​ដោះលែង​ចេញ​ពី​មណ្ឌល​ Betty Ford សម្រាប់​រយៈពេល​ ១៥​ម៉ោង​នៅ​ក្នុង​ពិធី​ Thanksgiving​ ហើយ​នាង​អាច​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ Thanksgiving ជាមួយ​ឪពុក​​របស់​នាង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ នេះ​​។

នាង​នឹង​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​មណ្ឌល Betty Ford វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​។​ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ឪពុក​របស់​នាង​ក្នុង​ពិធី​ Thanksgiving គឺ​ជា​ភស្តុតាង​មួយ​​​បង្ហាញ​ថា​ ឪពុក​និង​កូន​ម្នាក់​នេះ​កំពុង​ផ្សះផ្សា​​ទំនាក់​ទំនង​​គ្នា​ឡើង​វិញ​។

នាង Lindsay Lohan ត្រូវ​បាន​តុលាការ​ Los Angeles បញ្ជា​ឲ្យ​ឃុំ​ខ្លួន​នៅ​មណ្ឌល​នីតិ​សម្បទា​រហូត​ដល់​ថ្ងៃ​ទី​៣ មករា ២០១១ បន្ទាប់​ពី​នាង​​ធ្វើតេស្ត​រក​ឃើញ​ជាតិ​កូកាអ៊ីន​កាល​ពី​ខែ​កញ្ញា៕